ចែកជូនដោយឥតគិតថ្លៃ! ថ្ងៃនេះកុំភ្លេចចូលរួមទាំងអស់គ្នា សៀវភៅដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នៅព្រឹកថ្ងៃទី១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ

 សង្គម
 6 ថ្ងៃមុន
 143
ចែកជូនដោយឥតគិតថ្លៃ! ថ្ងៃនេះកុំភ្លេចចូលរួមទាំងអស់គ្នា  សៀវភៅដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នៅព្រឹកថ្ងៃទី១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប បានឲដឹងថា សៀវភៅដែលមានកម្រាស់ប្រមាណជា៤០០ទំព័រនេះ ត្រូវបានបោះពុម្ពចំនួនជាង៣ម៉ឺនច្បាប់ ដើម្បីទុកចែកជូនយុវជន ឱ្យបានយល់ដឹងពីការខិតខំប្រឹងប្រែង របស់ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សៀវភៅនោះបានបង្ហាញពីជីវប្រវត្តិពិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាំងពីកុមារភាព រហូតក្លាយជាស្រ្តីទី១ នៃកម្ពុជា។ បន្ថែមពីនេះក៏បានរំលេចខ្លះៗពីជីវិតរបស់លោកឪពុក និងអ្នកម្តាយរបស់លោកជំទាវផងដែរ។ នៅក្នុងសៀវភៅបានសរសេរថា ឈ្មោះ «ពេជ ចន្ទមុន្នី» ជាឈ្មោះទី៣ ដែលលោកឪពុក និងអ្នកម្តាយបានប្រាប់អ្នកនិពន្ធថា ជាឈ្មោះអច្ឆរិយៈ ព្រោះឈ្មោះនេះ ដាក់ដោយចៃដន្យ ដែលនឹកស្មានមិនដល់។ ឯកឧត្ដមបណ្ឌិត ឆាយ សុផល បានបញ្ជាក់ដែរថា សៀវភៅនេះក៏នឹងចែកជូននៅពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នាថ្ងៃទី១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងកោះពេជ្រ និងដាក់តាមបណ្ណាល័យជាតិ និងបណ្ណាល័យ នៃសាកលវិទ្យាល័យមួយចំនួនដែរទាំងនៅរាជធានី និងខេត្ត។ សៀវភៅនេះក៏មានបំណងចូលរួមអបអរនៃខួបអាពាហ៍ពិពាហ៍របស់លោកជំទាវបណ្ឌិត និងសម្តេចធិបតី នាថ្ងៃទី៧ ខែមករា និងខួបកំណើតរបស់លោកជំទាវបណ្ឌិត នាថ្ងៃទី២២ ខែមករា ដែរ។ បើតាមការឱ្យដឹងពីលោកបណ្ឌិត គឺក្រុមការងាររបស់លោកកំពុងរៀបចំអានដោយថតជា (សំឡេង) និងរៀបចំបកប្រែជាភាសាអង់គ្លេស ដើម្បីបោះពុម្ពផ្សាយ នាពេលឆាប់ៗនេះ សម្រាប់មិត្តអ្នកអានបរទេស៕  

អត្ថបទដោយ៖ cambodia-nation-media