នាយករដ្ឋមន្រ្តីម៉ាឡេស៊ី តែងតាំងសម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ជាទីប្រឹក្សា ពេលលោកកាន់ តំណែងប្រធានអាស៊ាន

 សង្គម
 7 ថ្ងៃមុន
 86
អតីតនាយករដ្ឋមន្ត្រី ដែលមានវ័យចំណាស់ទាំង២ខាងលើ គឺសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន របស់ប្រទេសកម្ពុជា និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា របស់ប្រទេសទេសថៃ ដែល លោកទាំង២ ជាបងប្អូនធម៌និងគ្នា ដោយលោក ថាក់ស៊ីន ជាបង។ តាមសារព័ត៌មាន South China Post ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក អាន់វ៉ា អីប្រាហីម នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន  បានធ្វើសេចក្តីប្រកាស ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ដោយបញ្ជាក់ថា មហាសេដ្ឋីថៃ បានទទួល យកការអញ្ជើញ របស់លោក ដើម្បី ផ្តល់យោបល់ ដល់លោក នៅពេលដែលម៉ាឡេស៊ី ចូលកាន់តំណែងជាប្រធាន សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ក្នុងខែមករា ឆ្នាំក្រោយនេះ។ នៅក្នុងសន្និសីទ សារព័ត៌មានមួយនៅ Putrajaya ជាមួយនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលកូនស្រីរបស់លោក ថាក់ស៊ីន លោកអានវ៉ា អីប្រាហ៊ីម បានអរគុណ ចំពោះការយល់ព្រម ក្នុងរឿងនេះ ពីព្រោះម៉ាឡេស៊ី ត្រូវការអត្ថប្រយោជន៍ នៃបទពិសោធន៍ នៃរដ្ឋបុរសបែបនេះ។ ជុំវិញ ការសម្រេចចិត្ត របស់ម៉ាឡេស៊ី ក្នុងការតែងតាំង អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សានាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើឱ្យមានរឿងចម្រូងចម្រាស ជុំវិញទិដ្ឋភាព នយោបាយនៅអាស៊ានផងដែរ។ ដោយឃើញ គូប្រជែងរបស់លោក អាន់វ៉ា និង ធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីពីរសម័យកាល របស់ម៉ាឡេស៊ី គឺ លោក  Mahathir Mohamad បានបង្ហាញអំពីមន្ទិលសង្ស័យ  នៅពេលសួរដោយអ្នកសារព័ត៌មាន  អំពីការតែងតាំង លោកថាក់ស៊ីន និងសម្តេចតេជោហ៊ុនសែន ដោយអះអាងថា (មិនដឹងថា ហេតុអ្វីទេ បានជាលោក អាន់វ៉ា ធ្វើរឿងបែបនេះ)។  តែយ៉ាងណា  នោះវាជាសិទ្ធិ របស់លោកអាន់វ៉ា ក្នុងការធ្វើអ្វី ដែលគាត់ចង់បាន ក្នុងឋានះជានាយករដ្ឋមន្ត្រី គ្រប់គ្រងអំណាច ។ បើតាម រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan លោក អាន់វ៉ា ក៏នឹងពិគ្រោះ ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផងដែរ៕  

អត្ថបទដោយ៖ cambodia-nation-media