ប្រធានសហព័ន្ធ សិក្សាស្រាវជ្រាវសេដ្ឋកិច្ចតំបន់ឆ្នេរ ក្វាងទុង-ហុងកុង -ម៉ាកាវ បង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា លើវិស័យថាមពលជីវម៉ាស .វិស័យអប់រំ .ថាមពល និងបរិស្ថាន
ឯកឧត្តម រដ្ឋលេខាធិការ លឹម ឡោកពិសិដ្ឋ បានសម្ដែងនូវការស្វាគមន៍ និងសាទរ ចំពោះបហរតិភូ ដែលមកស្វែងយល់ អំពីកាលានុវត្តន៍ភាព និងបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីចំណងមិត្តភាពដ៏ស្អិតរមួត និងយូរអង្វែងរវាងកម្ពុជា-ចិន, ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតទាំងក្នុងតំបន់ និងសកលលោក។
បើតាមលោក LIANG Songshou កម្ពុជា គឺជាប្រទេសមួយ ដែលមានសក្តានុពល សម្រាប់ ពាណិជ្ជកម្ម និងវិនិយោគ ហើយ លោក ពិតជាមានកាចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការមកវិនិយោគ នៅកម្ពុជា ជាពិសេសលើវិស័យថាមពលជីវម៉ាសនិងអប់រំ ព្រមទាំងចង់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការវិយោគលើវិស័យការពារបរិស្ថាន ផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media