កងកម្លាំងនរគបាលសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន
ជាមួយគ្នានេះដែរ លោកស្នងការដ្ឋាននគរបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តព្រៃវែង សូមបើកបរដោយមានការទទួលខុសត្រូវនិងប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការចេះយោគយល់និងអធ្យាស្រ័យគ្នាទៅវិញទៅមក សូមកុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសមេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្ន នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា ៕
អត្ថបទដោយ៖ cambodia-nation-media