លោក Samuel J . Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូ​ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកនឹងមកបំពេញ​ទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

 សង្គម
 ១៧ ធ្នូ ២០២៤
 112
លោក Samuel J . Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូ​ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកនឹងមកបំពេញ​ទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Samuel J . Paparo នឹងមានជំនួប​ជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា អគ្គបញ្ជា នៃកងយោធពលខេមរភូមិន្ទ និងចូលជួបសម្តែងការគួរសម​ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទដោយ៖ cambodia-nation-media