លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ជួបជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន ប្រទេសវៀតណាម

 សង្គម
 ១៧ ធ្នូ ២០២៤
 105
ស្វាយរៀង ៖ ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តស្វាយរៀង ចូលរួមប្រជុំកិច្ចសហប្រតិបត្តិការ ការពារព្រំដែនរវាងស្នងការដ្ឋាននគរបាល តំបន់ប្រតិបត្តិការសឹករង កងរាជអាវុធហត្ថ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ប្រទេសកម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន ប្រទេសវៀតណាម ប្រចាំឆ្នំា២០២៤ ព្រមទាំងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបានការទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលពីសំណាក់ លោកវរសេនីយ៍ឯក ដាម ហ្វាងង៉ាត មេបញ្ជាការ កងទ័ពការពារព្រំដែនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media