ប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្ត លេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមាន ការស្នាក់នៅ របស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តព្រះសីហនុ

 សង្គម
 ១៧ ធ្នូ ២០២៤
 79
ពិធីខាងលើ បានធ្វើឡើង នាព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលដឹកនាំដោយ  ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង  និង ជាប្រធានក្រុមប្រតិបត្តិការទី៣ តំណាងឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោប្រវេសន៍ និង លោក សាមុត សុធារិទ្ធ អភិបាលរង តំណាងឯកឧត្តម  អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ សូមជំរាបថា ក្រៅពីវត្តមាន មន្ត្រីពាក់ពន្ធរួមនិងអាជ្ញាធរសាមី ពិធីនេះ ក៏មានសមាសភាព មកពីវិស័យឯកជន ដែលមាន សេវ៉ាកម្ម អាជីវកម្មជាមួយជនបរទេស ជាច្រើនទៀតផងដែរ។ ខេត្តព្រះសីហនុ ជាខេត្តប៉ូលទេសចរណ៍ មាត់សមុទ្រ មួយដ៏សំខាន់ របស់កម្ពុជា ហើយអាជិវកម្ម និងសេវាកម្មជាច្រើន គឺផ្តោតលើ វិស័យទេសចរណ៍ និងការដឹកជញ្ជូនជាផ្លូវទឹកសមុទ្រ ជាក្ខណះសកល របស់ប្រទេសកម្ពុជា បន្ទាប់ពីផ្លូវគោកនិងផ្លូវអាកាស។   ក្រៅពីជាតំបន់ប៉ូលសេដ្ឋកិច្ចមាត់សមុទ្រ វិស័យទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់ សំរាប់ពលរដ្ឋ និងអ្នករកស៊ីនៅទីនេះ ដូច្នេះការ ការត្រួតពិនិត្យវត្តមាន ការស្នាក់នៅ របស់ជនបរទេស អោយបានហ្មត់ចត់  គឺជារឿងសំខាន់៕

អត្ថបទដោយ៖ cambodia-nation-media