អគារចំនួន៤០ ក្នុងចំណោម១០១អគារ នៅខេត្តព្រះសីហនុ មានដង្ហើមវិញហើយ ក្រោយពីការសម្របសម្រួល ឱ្យវិនិយោគបន្ត
បើតាមកាបញ្ជាក់ របស់ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ..បញ្ហាជាប់គាំងមសំណង់អគារទាំងអស់នេះ កើតឡើង ដោយសារកត្ដាវិបត្ដិកូវីដ១៩ ដែលបានធ្វើឲ្យម្ចាស់គំរោងអភិវឌ្ឍន៍ មិនបានត្រឡប់ មកបន្ដគម្រោងវិញ ។ ប៉ុន្ដែនៅពេលដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោល នយោបាយ ជំរុញការវិនិយោគខេត្ដព្រះសីហនុ ឆ្នាំ២០២៤នេះ ការបំពេញបែបបទនីតិវិធី នៃការចុះបញ្ជី ត្រូវបានសម្រួល រួមទាំងផ្នែកពន្ធក៏ត្រូវបានលើកទឹកចិត្ដជាច្រើនផងដែរ ។
ជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជួយសម្របសម្រួល ពីក្រុមការងារ ពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត បច្ចុប្បន្ននេះសំណង់ចំនួន១០១អគារ ដែលជាប់គាំង បានត្រៀមខ្លួន សម្រាប់ការរស់ឡើងវិញ ហើយ ។
ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២៦ ខែមករាឆ្នាំ២០២៤ បានចុះហត្ថលេខា លើអនុក្រឹត្យ ដើម្បីបង្កើត ក្រុមការងារពិសេស ជំរុញការវិនិយោគខេត្ដព្រះសីហនុ ក្នុងឆ្នាំ២០២៤ ដែលនឹងត្រួតពិនិត្យ ការអភិវឌ្ឍន៍ គម្រោងវិនិយោគថ្មី និងដោះស្រាយបញ្ហាស្ទះនានា ជុំវិញគម្រោងដែលមានស្រាប់ ។ ក្រុមការងារនេះ នឹងបំពេញមុខងារ ជាការិយាល័យ ច្រក និងសេវា ចេញចូលតែមួយ ដែលនេះជាភាពងាយស្រួលសម្រាប់ការអនុម័ត ការអនុញ្ញាត និងអាជ្ញាប័ណ្ណ អាជីវកម្មសម្រាប់វិនិយោគិន ៕
អត្ថបទដោយ៖ cambodia-nation-media