ប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាជាមួយក្រុមហ៊ុន ចំនួន ៦ នៅក្នុងទីក្រុង ហ្សឺជែជ័ង ខេត្តហឺប៉ី

 សង្គម
 ១៦ ធ្នូ ២០២៤
 112
ឯកឧត្តម បណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករង ខុទ្ទកាល័យប្រចាំ បានដឹកនាំប្រតិភូ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ ជាមួយនឹងបណ្តាក្រុមហ៊ុន សហគ្រាស ចំនួន ៦ នៅក្នុងទីក្រុងហ្សឺជែជ័ង ខេត្តហឺប៉ី នៃសាធារណរដ្ឋ ប្រជាមានិតចិន។  ក្រុមហ៊ុន សហគ្រាសទាំង៦ ដែលឯកឧត្តមបណ្ឌិត ទូច វិសាលសុខ និងប្រតិភូក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារ នាឱកាសនោះ រួមមាន៖ ក្រុមប្រឹក្សាអន្តរជាតិចិនសម្រាប់ការលើកកម្ពស់ សាជីវកម្មពហុជាតិ( China International Council for the Promotion of MultinationalCorporations (CICPMC), ក្រុមហ៊ុន Hebei Guodun Security Services Group Co., Ltd., ក្រុមហ៊ុន Shanghai Forward Digital Technology Co.,Ltd., ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd., ក្រុមហ៊ុន Hebei Zezong Human Resources Service Co.,Ltd និងក្រុមហ៊ុន ALLGRAND GROUP.។ ចំពោះ ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សា នាជំនួបខាងលើ រួមមាន  ការអភិវឌ្ឍស្តង់ដារសុវត្ថិភាព, ការណែនាំអំពីសុវត្ថិភាពឆ្លាតវៃ, ការបណ្តុះបណ្តាលសុវត្ថិភាពវេទិកាគ្រប់គ្រង, អភិវឌ្ឍន៍ឧស្សាហកម្មក្នុងយុគសម័យឌីជីថល និងបញ្ញា, ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងយុគសម័យថ្មីនៃការលើកកម្ពស់ "ផលិតភាពគុណភាពថ្មី", របៀបបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដោយផ្តោតលើសហគ្រាសឌីជីថល និងសេវាកម្ម IT, យុទ្ធសាស្ត្រអនុវត្តសម្រាប់ "ស្វ័យប្រវត្តិកម្ម + ភាពវៃឆ្លាតទិន្នន័យ + សេណារីយ៉ូ ភាពវៃឆ្លាត" Triad,។ សូមជំរាបថា បើតាមមន្ត្រីជាន់ចិន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ប្រទេសចិន ស្ថិតនៅផ្លូវឆ្ពោះទៅចំណុចគោលដៅ ប្រហែល ៥% ហើយសម្រាប់ឆ្នាំនេះ មហាយក្សចិន នឹងបន្តសម្រចចំណុចគោលដៅដែលកំណត់។ បើតាមមន្ត្រីជាន់ខ្ពស់ចិន ដដែលប្រទសចិន បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចសកល ក្នុងឆ្នាំ២០២៤ ចំនួន ៣០% ហើយរក្សាស្ថិរភាពការងារ និងទុនបម្រុងប្តូរប្រាក់ បរទេស លើសពីចំនួន ៣,២ ទ្រីលានដុល្លារ ៕

អត្ថបទដោយ៖ cambodia-nation-media