នាវាចម្បាំង កងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) បង្ហាញវត្តមាន នៅកំពង់ផែស្វ័យត ក្រុងព្រះសីហនុ
ចំពោះការចូលចត គឺស្ថិតនៅក្នុងដំណើរទស្សនកិច្ច ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវបានក្រសួងការពារជាតិកម្ពុជា បានជូនដំណឹងជាមុន តាមរយៈសេចក្តីប្រកាសព័ត៌មានខ្លួន កាលពីថ្ងៃទី ១៣ធ្នូ ឆ្នាំ២០២៤។
បើយោងសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួង ការពារជាតិកម្ពុជា បានបញ្ជាក់ថា វត្តមានមកដល់របស់ នាវាចម្បាំង កងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28)នេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូ កាន់តែប្រសើរ ឡើង រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ជាងនេះទៀត ការចូលសំចត នៃនាវាចម្បាំង របស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណង ពង្រឹង និងពង្រីក ចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាមេរិក ឲ្យកាន់តែប្រសើរផងដែរ។
សូមជំរាបថា នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកនេះ មាននាវិកសរុបចំនួន១០៣នាក់ ៕
អត្ថបទដោយ៖ cambodia-nation-media