អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅព្រឹកត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤បានធ្វើការចុះណែនាំបទបង្ហាញបងប្អូនប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក

 សង្គម
 ១៦ ធ្នូ ២០២៤
 93
យោងតាមបទបញ្ជា របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ..នាព្រឹកថ្ងៃ១៦ធ្នូនេះ លោកអធិការរងក្រុង  បានចះអប់រំ ធ្វើបទបង្ហាញ បងប្អូនប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងណែនាំ បណ្តាប៉ុស្តិ៍នគរបាល អោយចុះជួយសម្រួល ចរាចរណ៍ លើដងផ្លូវ ជូនដល់ក្មួយៗសិស្សានុសិស្សពេលចេញចូលសាលារៀន និងពលរដ្ឋឆ្លងកាត់ផ្លូវមមាញឹក។ ក្រៅពីនេះ លោក អធិការរងក្រុង ក៏បានណែនាំ កងកម្លាំង ត្រូវមានតួនាទីភាកិច្ចរក្សាការពារបូរណភាពទឹកដី និងបម្រើប្រជាពលរដ្ឋ ចូលរួមអនុវត្ត គោរពច្បាប់ បង្រ្កាបបទល្មើស លើកកម្ពស់ស្មារតី ធ្វើម្ចាស់ការ ប្រុងប្រយ័ត្ន និងត្រៀមជានិច្ច នូវរាល់ហេតុការកើតឡើង ប្រកបដោយភាពលះបង់ អំណត់ ព្យាយាមដើម្បីសេចក្តីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ កិត្តិយសដល់អង្គភាពរៀងៗខ្លួន៕  

អត្ថបទដោយ៖ cambodia-nation-media