ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីជិះកង់កម្សាន្តមហាជនចម្ងាយ ១២គម នៅក្រុងកំពត ខេត្តកំពត

 សង្គម
 ១៥ ធ្នូ ២០២៤
 89
ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ៖ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ក្រោមវត្តអញ្ជើញដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងពិធីដ៏អធិកអធមនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តកំពត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ សូមបញ្ជាក់ជូនផងដែរថា ព្រឹត្តិការណ៍កីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ និងជំរុញដល់១០ប្រភេទកីឡា រួមមាន៖ កីឡារត់កម្សាន្តមហាជនចម្ងាយ ៣គ.ម, កីឡាជិះកង់កម្សាន្តមហាជនចម្ងាយ ១២គ.ម, កីឡាប្រណាំងកង់ភ្នំចម្ងាយ ៤២គ.ម, កីឡាទូកក្តោង, កីឡាម៉ូតូទឹក, កីឡាបង្ហោះខ្លែង, កីឡាប៉ារ៉ាម៉ូទ័រ, កីឡាបាល់ទះលើឆ្នេរខ្សាច់មហាជន, កីឡាប្រណាំងទូក, កីឡាប្រដាល់គុណខ្មែរ ដែលមានកីឡាករ និងកីឡាការិនីសរុបប្រមាណ ១៤៥៧នាក់។

អត្ថបទដោយ៖ cambodia-nation-media