ករណីគ្រោះថ្នាក់ចរាចរណ៍លេីផ្លូវល្បឿនលឿន មានមនុស្សម្នាក់បានបា-ត់ប-ង់ជី-វិ-ត និង៣នាក់រងបួស បង្កឡើងដោយរថយន្ត ៣គ្រឿង

 សង្គម
 ១៥ ធ្នូ ២០២៤
 100
នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវល្បឿនលឿន ចំណុច K20+300 ទិសដៅពីភ្នំពេញ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ រថយន្ដ ១គ្រឿង ម៉ាក តូយ៉ូតា PRIUS ពណ៌ក្រហម អ្នកបើកបរឈ្មោះ (សាំង ហ៊ីងឈុង) ភេទប្រុស ជាជនជាតិចិន ស្នាក់នៅ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានបុកប៉ះរថយន្តផ្នែកពីក្រោយម៉ាក Hyundai ពណ៌ខៀវ (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន នៅ ខណ្ឌច្បារមនអំពៅ រាជធានីភ្នំពេញ ដែលកំពុងបើកបរពីទិសខាងកើតទៅលិច បណ្ដាលឱ្យគ្រោះថ្នាក់ក្រឡាប់ ។ បន្ទាប់មកមានរថយន្ដ១គ្រឿង ម៉ាកMaserdasពណ៌ស អ្នកបើកបរឈ្មោះ (លី វ៉េនពីង) ស្នាក់នៅ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅលិច កំពុងតែបេីកបរក្នុងល្បឿនលឿន រួចបានកិននិងប៉ះជាមួយបន្ទះក្តាដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាតរថយន្ត ។ អធិការនគរបាលស្រុកសំរោងទង ថាហេតុការណ៍ខាងលេី បានបណ្ដាល ស្លាប់មនុស្សម្នាក់ ឈ្មោះឌិន ប៊ុនថុន- និងរបួសធ្ង-ន់ ម្នាក់ប្រុសមានឈ្មោះ សុខ កុសល់ របួសស្រាល ២នាក់ប្រុសជនជាតិចិន ៕

អត្ថបទដោយ៖ cambodia-nation-media