អគ្គនាយកដ្ឋានអន្តោប្រវេសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់គ្រប់ប្រភេទនិងសិទ្ធិអនុញ្ញាតច្បាប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជា​ ។

 សង្គម
 ១០ ធ្នូ ២០២៤
 119
នាព្រឹកថ្ងៃអង្គារ ទី១០​ ខែធ្នូ ឆ្នាំ២០២៤ ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​អញ្ជើញចូលរួម បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ​ ១៧៦​ អនក្រ.បក​ ស្តីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិ​ និងប្រកាសលេខ៦៧១៧​ ប្រក​ ស្តីពីសិទ្ធិអនុញ្ញាតច្បាប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជា​ ដោយមានការចូលរួមពីលោក-​លោកស្រីដែលជាប្រធាននាយកដ្ឋានទាំង៨​ លោក-ស្រីនាយការិយាល័យទទួលបន្ទុក​ ព្រមទាំងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់​ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

អត្ថបទដោយ៖ cambodia-nation-media