លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការស៊ើបអង្កេតបទល្មើសគ្រឿងញៀន”
លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនកម្ពុជាចំនួន៣០រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការស៊ើបអង្កេតបទល្មើសគ្រឿងញៀន” ដោយមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលរៀបចំដោយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណៈវៀតណាម នៅទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម៕
អត្ថបទដោយ៖ cambodia-nation-media