អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបញ្ជូនអត្តពលិក០៥រូបចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុង ។
ព្រឹត្តិការណ៍នោះដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងតំណាងអត្តពលិកមកពីអង្គភាពស្ថាប័ននានាយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធានដឹកនាំក្រុមអត្តពលិករបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមព្រឹត្តិការណ៍នោះបានបង្ហាញអារម្មណ៍រីករាយនូវព្រឹត្តិការណ៍ដ៏សំខាន់នេះដែលជាសារមួយបញ្ជូនទៅដល់ប្រជាពលរដ្ឋឲ្យចូលរួមលេងកីឡាឲ្យបានគ្រប់គ្នាយ៉ាងហោច០១ថ្ងៃឱ្យបាន៣០នាទីនិងបង្កើតនូវចលនាអាណិត ស្រឡាញ់និងបរិច្ចាកនូវធនធានសម្រាប់ជួយដល់ការងារមនុស្សធម៌នានាមានកុមារកំព្រា។ល។
ឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានបន្ថែមទៀតថា កាលណាប្រជាពលរដ្ឋពិសេសយុវជនស្រឡាញ់កីឡា គាត់លេងកីឡាគ្រប់គ្នាគឺពិតជានាំមកនូវសុខភាពល្អរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត និងមិនទៅប្រព្រឹត្តនូវអំពើអបាយផ្សេងៗដូចជាគ្រឿងញៀនជាដើមដែលនាំឲ្យប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។
អត្ថបទដោយ៖ cambodia-nation-media