លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានទទួលសារតាំងពី ឯកអគ្គរដ្ឋទូតទូតស៊ីរីដំបូងគេ ប្រចាំអាស៊ាន
អគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Abdulmonem Annan ហើយបានលើកទឹកចិត្តឱ្យប្រទេសស៊ីរី ធ្វើការជាមួយអាស៊ាន ក្នុងការរិះរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ក្នុងវិស័យដែលជាផលប្រយោជន៍ ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម និងការវិនិយោគ។
ឯកអគ្គរដ្ឋទូត បានបង្ហាញនូវការត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងរវាងស៊ីរី ជាមួយអាស៊ាន និងជាមួយប្រទេសសមាជិកអាស៊ាន៕
អត្ថបទដោយ៖ cambodia-nation-media