ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំនួបពិភាក្សា ការងារជាមួយ គណៈប្រតិភូចិនចំនួន ៧ក្រុមហ៊ុន កំពុងសិក្សាស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា
កាលពីថ្ងៃទី ៥ ខែ ធ្នូ ម្សិលមិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សា ការងារជាមួយ លោក Du Xu នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. គណៈប្រតិភូ ដែលមានសមាសភាពពីក្រុមហ៊ុនចំនួន៦ផ្សេងទៀតនិងគណៈប្រតិភូទាំងអស់ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ នៅកម្ពុជា៕
អត្ថបទដោយ៖ cambodia-nation-media