យល់ដឹងស្តីពី ៖ ភាពខុសគ្នារវាងសៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ និងនីតិវិធីនៃការធ្វើ

 សង្គម
 ០៦ ធ្នូ ២០២៤
 86
ភាពខុសគ្នារវាងសៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ និងនីតិវិធីនៃការធ្វើ ១. សៀវភៅ​ស្នាក់នៅ៖ ជាសៀវភៅ​ប្រើប្រាស់​សម្រាប់​​ជាវិធាននគរបាល​ ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស​ដែលស្នាក់នៅ​ក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាន​នៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ផ្តល់​បាន​តែមួយគត់​ជូនចំពោះ​បុគ្គល​ឬគ្រួសារ ឬក្រុមគ្រួសារ​ដែលជាម្ចាស់​ ឬជាអ្នកជួល​កំពុងស្នាក់នៅ​ក្នុង​លំនៅឋាន​អចិន្ត្រៃយ៍​ណាមួយ​ជាកំណត់ ទោះ​បុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារ​នោះមានលំនៅឋាន​លើសពីមួយក៏ដោយ។ ២. សៀវភៅគ្រួសារ៖ ជាសៀវភៅ​ប្រើប្រាស់​​សម្រាប់​បញ្ជាក់​ពីចំណងញាតិ​ភាព​ដែលមាន​សញ្ជាតិខ្មែរ​រួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅទាំងពីរនេះពុំអាច​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​ឯកសារ​សម្រាប់​អះអាង ឬបញ្ជាក់​ពីភាព​ជាកម្មសិទ្ធិ​លើ​លំនៅឋាន​បានឡើយ។

អត្ថបទដោយ៖ cambodia-nation-media