ក្រមា គឺជាសិល្បៈតម្បាញដែលដូនតាខ្មែរបានថែរក្សា និងបន្សល់ទុកជាកេរតំណែលជាច្រើនជំនាន់មកហើយ
ស.ស.យ.ក.ក្នុងនាមជាយុវជនជំនាន់ក្រោយ ក៏តែងបានរួមចំណែកក្នុងការលើកស្ទួយ និងថែរក្សាអត្តសញ្ញាណផូរផង់នេះផងដែរ។ ជាក់ស្ដែង កាលពីឆ្នាំ២០១៨ ស.ស.យ.ក. បានផ្ដួចផ្ដើមរៀបចំចលនា «GoGo Cambodia» ក្រោមប្រធានបទ «ជឿថាខ្មែរធ្វើបាន» ត្បាញក្រមាដែលមានប្រវែង ១១៤៩.៨ ម៉ែត្រ និងបានបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។
ឈានមួយជំហានទៀត តាមរយៈទឹកចិត្តស្រលាញ់ ថែរក្សា លើកស្ទួយ និងការរួបរួមរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្រមាខ្មែរសម្រេចបានសមិទ្ធិផលដ៏ត្រចះត្រចង់បន្ថែមទៀត គឺត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
ក្រុមគ្រួសារ ស.ស.យ.ក. សូមអបអរសាទរ «ក្រមាខ្មែរ» បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
អត្ថបទដោយ៖ cambodia-nation-media