អាជ្ញាធរ ខេត្តបន្ទាយមានជ័យកម្ពុជានិងអាជ្ញាធរខេត្តស្រៈកែវថៃ បើកកិច្ចប្រជុំផ្សព្វផ្សាយដាក់អោយដំណើរការចេញ.ចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់ មានរយះពេល១៧ម៉ោងក្នុងមួយថ្ងៃ។
ច្រកអន្តរជាតិស្ទឹងបទដែលឈមច្រកបានណងអៀនកន្លងមកបើកបាន១៣ម៉ោងក្នុងមួយថ្ងៃ។ ពេលនេះកម្ពុជា-ថៃ សម្រេចបើកដំណើរការ១៧ម៉ោងក្នុងមួយថ្ងៃ ដែលកិច្ចប្រជុំផ្សព្វផ្សាយធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រៈកែវប្រទេសថៃ។
លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖ច្រកអន្តរជាតិស្ទឹងបត់កម្ពុជាដែលឈមច្រកបានណងអៀនថៃរយៈពេលកន្លងមកបានបើកដមណើរដឹកទំនិញចេញ.ចូលបានត្រឹមតែ១៣ម៉ោងចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ចាច តែពេលនេះកម្ពុជា.ថៃបានប្រជុំបើកដំណើរការចំនួន១៧ម៉ោងចាប់ពី៦ព្រឹកដល់ម៉ោង១០យប់ដែលត្រូវបានប្រជុំផ្សព្វផ្សាយដំណើរការចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤តទៅ។
សូមបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យមានច្រកទ្វាអន្តរជាតិចំនួន២កន្លែង៖
១- ច្រកអន្តរជាតិប៉ោយប៉ែត ជាច្រកសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចេញ.ចូលទៅមកថ្មើជើងនិងទំនិញភ្ញៀវអាចដឹកចេញ-ចូលបាន
២- អន្តរជាតិស្ទឹងបត់ជាច្រកសម្រាប់រថយន្តដឹកទំនិញចេញ-ចូល និងច្រកតំបន់ព្រំដែនចំនួន២កន្លែងមានច្រកទ្វាតំបន់ព្រំដែនម៉ាឡៃស្រុកម៉ាឡៃ ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួក ៕
អត្ថបទដោយ៖ cambodia-nation-media