ក្រុមហ៊ុនបច្ចេកវិទ្យាចិន ស្វែងរកភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម លើការអភិវឌ្ឍបច្ចេកវិទ្យា ការស្រាវជ្រាវ និងនវានុវត្តន៍
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីក្រុមហ៊ុន Bangsheng Spacetime (Guangxi) Technology Co., Ltd. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលលើការស្រាវជ្រាវ បញ្ញាសិប្បនិម្មិត (AI) នវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ខណៈដែលក្រុមហ៊ុនកំពុងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា។

លោក Peng Wenbin អគ្គនាយកក្រុមហ៊ុន បានបង្ហាញសំណើបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យា កម្ពុជា-ចិន ដែលរួមបញ្ចូលការស្រាវជ្រាវ នវានុវត្តន៍ ការបណ្តុះធុរកិច្ចបច្ចេកវិទ្យា ការអនុវត្តបច្ចេកវិទ្យា AI និងការអភិវឌ្ឍធនធានមនុស្ស។
ក្រុមហ៊ុនបានស្នើសុំការគាំទ្រពីក្រសួង ក្នុងការសម្របសម្រួលការតភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ និងនវានុវត្តន៍របស់កម្ពុជា គ្រឹះស្ថានស្រាវជ្រាវ និងស្ថាប័នបច្ចេកទេសពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគនេះ។

លោក Peng Wenbin អគ្គនាយកក្រុមហ៊ុន បានបង្ហាញសំណើបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យា កម្ពុជា-ចិន ដែលរួមបញ្ចូលការស្រាវជ្រាវ នវានុវត្តន៍ ការបណ្តុះធុរកិច្ចបច្ចេកវិទ្យា ការអនុវត្តបច្ចេកវិទ្យា AI និងការអភិវឌ្ឍធនធានមនុស្ស។
ក្រុមហ៊ុនបានស្នើសុំការគាំទ្រពីក្រសួង ក្នុងការសម្របសម្រួលការតភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ និងនវានុវត្តន៍របស់កម្ពុជា គ្រឹះស្ថានស្រាវជ្រាវ និងស្ថាប័នបច្ចេកទេសពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគនេះ។
ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា កម្ពុជាកំពុងកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីអាចចាប់យក កែលម្អ និងឈានទៅអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ ដែលគាំទ្រដល់បរិវត្តកម្មសេដ្ឋកិច្ចក្នុងរយៈពេលវែង។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖"បច្ចេកវិទ្យាគឺជាអាទិភាពយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាល។ យើងកំពុងកសាងមូលដ្ឋានគ្រឹះ ដើម្បីឱ្យកម្ពុជាមិនត្រឹមតែអាចទទួលយកបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើនវានុវត្តន៍ និងអភិវឌ្ឍបច្ចេកវិទ្យាដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។" ។
ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដ៏ទូលំទូលាយ ដែលក្រសួងកំពុងដឹកនាំ រួមមានវិទ្យាស្ថានស្រាវជ្រាវ មន្ទីរពិសោធន៍ មជ្ឈមណ្ឌលមាត្រាសាស្ត្រ និងមូលនិធិស្រាវជ្រាវជាតិ ដែលអាចគាំទ្រដល់កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ នវានុវត្តន៍ និងការអភិវឌ្ឍបច្ចេកវិទ្យា។
ឯកឧត្តមបានបន្ថែមថា៖ "ក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីក្របខ័ណ្ឌច្បាប់ ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងទិសដៅអភិវឌ្ឍន៍របស់កម្ពុជា។ ការវិនិយោគដែលទទួលបានជោគជ័យ គឺជាការវិនិយោគដែលផ្អែកលើការយល់ដឹងច្បាស់លាស់អំពីបរិបទក្នុងស្រុក និងចក្ខុវិស័យរយៈពេលវែងក្នុងការបង្កើតផលប្រយោជន៍រួម។"

លោក Peng Wenbin បានបង្ហាញអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយរួមបញ្ចូលការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការអនុវត្តបច្ចេកវិទ្យា ការបណ្តុះធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងវិស័យវិទ្យាសាស្ត្រ និងនវានុវត្តន៍។
លោក Peng បានលើកឡើងថា៖ "គម្រោងនេះរួមបញ្ចូលការកសាងហេដ្ឋារចនាសម្ព័ន្ធ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការអនុវត្តជាក់ស្តែង ការបណ្តុះបណ្តាលធនធានមនុស្ស និងការបណ្តុះធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា។ យើងសង្ឃឹមថា គម្រោងនឹងជួយពង្រឹងសមត្ថភាពស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា អភិវឌ្ឍធនធានមនុស្ស និងគាំទ្រការធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈនវានុវត្តន៍។"
ភាគីទាំងពីរក៏បានពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយសាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ និងស្ថាប័ននវានុវត្តន៍របស់កម្ពុជា ដើម្បីជំរុញភាពជាដៃគូលើការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។








អត្ថបទដោយ៖ cambodia-nation-media