សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមាតុភូមិនិវត្តន៍មកដល់កម្ពុជា 

 សង្គម
 0 ម៉ោងមុន
 35

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ខេត្តកណ្តាល) នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០៦ នេះ។
ការអញ្ជើញត្រឡប់មកវិញរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ គឺបន្ទាប់ពីបានបញ្ចប់ការអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលបានប្រព្រឹត្តទៅនៅទីក្រុងកាហ្សាន (Kazan) សហព័ន្ធរុស្ស៊ី។
នៅក្នុងបេសកកម្មការទូតដ៏មានសារៈសំខាន់នេះ កម្ពុជាបានបង្ហាញពីតួនាទីយ៉ាងសកម្មក្នុងការជម្រុញកិច្ចសហប្រតិបត្តិការតំបន់ និងការពង្រឹងចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ាន និងសហព័ន្ធរុស្ស៊ី ឱ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំបន្ថែមទៀត៕

អត្ថបទដោយ៖ cambodia-nation-media