សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី លើកទី៣៥ នៅសហព័ន្ធរុស្ស៊ី

 សង្គម
 0 ម៉ោងមុន
 30

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីមាតុភូមិ ដើម្បីចូលរួម “កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន (Kazan) សហព័ន្ធរុស្ស៊ី។កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់ ព្រមទាំងពិភាក្សាលើការលើកកម្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងសហព័ន្ធរុស្ស៊ី ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ៕

អត្ថបទដោយ៖ cambodia-nation-media