កម្ពុជា ទទួលការកោតសរសើរ និងស្ញប់ស្ញែញ ចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់អន្តរជាតិ ពី មន្រ្តីទូត ចំនួន ៤ ប្រទេស!
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មន្ត្រីទូតធំៗ ចំនួន៤ ប្រចាំប្រទេសកម្ពុជា រីករាយ និងកោតសរសើរចំពោះកម្ពុជា ដែលនឹងទទួលបានសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នៅឆ្នាំ២០២៥ ខាងមុខនេះ។
សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន៤ ប្រទេសនោះ រួមមាន ៖ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា, ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងឯកឧត្តម Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេ ប្រចាំនៅកម្ពុជា ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន ៕
អត្ថបទដោយ៖ cambodia-nation-media