មហាជនចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពិព័រណ៍ចម្លាក់វប្បធម៌ខ្មែរនៅសារមន្ទីរសានស៊ី
យោងតាមការចេញផ្សាយវីដេអូពីសារព័ត៌មានចិន CCTV បានឱ្យដឹងថា ចម្លាក់វប្បធម៌ខ្មែរបុរាណកំពុងទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ នៅក្នុងការដាក់បង្ហាញនៅសារមន្ទីរសានស៊ី (Shanxi Museum) ប្រទេសចិន។ នៅក្នុងថ្ងៃបើកសម្ពោធពិព័រណ៍នេះ អរិយធម៌ខ្មែរបុរាណបានលេចត្រដែត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន។
ពិព័រណ៍នេះបាននាំយកមកនូវប្រវត្តិសាស្ត្រដែលមានអាយុកាលរហូតដល់ ១០០០ ឆ្នាំឱ្យរស់រវើកឡើងវិញ តាមរយៈការដាក់បង្ហាញវត្ថុសិល្បៈចម្រុះ ចាប់តាំងពីចម្លាក់ថ្ម រហូតដល់និមិត្តសញ្ញាពិសិដ្ឋៗផ្សេងៗទៀត។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់នេះ មន្ត្រីវប្បធម៌កម្ពុជាម្នាក់ដែលបានអញ្ជើញចូលរួម បានលើកឡើងថា នេះគឺជាឱកាសដ៏កម្រមួយសម្រាប់ទស្សនិកជនចិន ក្នុងការទទួលបានបទពិសោធន៍ និងឈ្វេងយល់ឱ្យកាន់តែជិតស្និទ្ធនូវបេតិកភណ្ឌអង្គរដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។






អត្ថបទដោយ៖ cambodia-nation-media