ប្រយ័ត្នខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ! ពន្ធលើមធ្យាបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៦ ត្រូវអនុវត្តពីថ្ងៃទី១ មិថុនា តទៅហើយ

 សង្គម
 ២៨ ឧសភា ២០២៦
 51

ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ បើម្ចាស់យានយន្តមិនបានបង់ពន្ធលើមធ្យាបាយដឹកជញ្ជូននេះតាមកាលកំណត់ទេ នោះនឹងរងពន្ធបន្ថែម១០០ភាគរយនៃប្រាក់ពន្ធត្រូវបង់។


នេះជាការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ។ ជាមួយគ្នានោះ អគ្គនាយកដ្ឋានពន្ធដារ នឹង សហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់មន្ត្រីពន្ធដារប្រចាំការនៅទីតាំងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះ (ឆៀក) នីមួយៗនៅទូទាំងប្រទេស ដើម្បីត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងបន្តចេញ លិខិតជូនដំណឹងដល់លំនៅឋានម្ចាស់យានយន្តដែលមិនទាន់បានបង់ពន្ធនេះ។
សូមបញ្ចាក់ថា៖ ពីខែមករា - ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលចូលជាតិបានជាង ១ ៧៨១ លានដុល្លារអាមរិក។ ចំណូលនេះស្មើជាង ៤៦ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ៕

អត្ថបទដោយ៖ cambodia-nation-media