ជនរងគ្រោះដោយសារចាញ់បោកមេខ្យល់៦១នាក់ទទួលបានឱកាសការងារស្របច្បាប់

 សង្គម
 ២៣ ឧសភា ២០២៦
 43
ជនរងគ្រោះដោយសារចាញ់បោកមេខ្យល់៦១នាក់ ទទួលបានឱកាសការងារស្របច្បាប់ ក្រោមកិច្ចអន្តរាគមន៍ពីក្រសួងការងារ។ ការទទួលបានការងារនេះគឺក្នុងអំឡុងពេល ទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA)នៃក្រសួងការងារសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងស្ថាប័នពាក់ព័ន្ធ ចុះទៅចុះឈ្មោះស្វែងរកការងារ និងរៀបចំកិច្ចសម្ភាសការងារដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ យុវជន និងអ្នកស្វែងរកការងារធ្វើ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦៕

អត្ថបទដោយ៖ cambodia-nation-media