ទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ត្រូវបញ្ជូនទៅទិសដៅពោធិសាត់ និងឧត្តរមានជ័យ
ជាក់ស្តែងអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស)ចំនួន៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ គឺ មណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ចំនួន ៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។
ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីធ្វើ សកម្មភាពដែលមាន ប្រយោជន៍ជួយដល់សមរភូមិមុខផង។ អត្ថបទដោយ៖ cambodia-nation-media