សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ក្នុងខេត្តពោធិ៍សាត់

 សង្គម
 ២១ ឧសភា ២០២៦
 15
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។ ក្នុងឱកាសនោះ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធប្រគល់-ទទួលផ្ទះថ្មី ចំនួន ១០០ខ្នង និងអណ្ដូងទឹកចំនួន ១២៥អណ្ដូង បន្ថែមទៀត ជូនដល់គ្រួសាអតីតយុទ្ធជន និងនិវត្តជន ដែលទើបចូលរស់នៅនានាពេលថ្មីៗនេះ។

អត្ថបទដោយ៖ cambodia-nation-media