ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាតឳ្យឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមនិង ពិភាក្សាការងារ
ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឳ្យឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិង ពិភាក្សាការងារ។
ឯកឧត្តមវ៉ាង ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមប្រាក់ សុខុន និងសូមគោរពពាំនាំការជូនពរនិងការអបអរសាទររបស់ ឯកឧត្តមWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន ជូនចំពោះឯកឧត្តម ក្នុងឱកាសចូលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ជឿថាចំណងមិត្តភាពរវាងចិន និងកម្ពុជា នឹងត្រូវបានពង្រឹង និងអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជន កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ រាជធានីភ្នំពេញ៕ អត្ថបទដោយ៖ cambodia-nation-media