ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការ សាងសង់គម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ក្នុងខេត្តតាកែវ
នៅក្នុងបេសកកម្មចុះពិនិត្យផ្ទាល់នេះ ក៏មានការអមដំណើរដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការពិសេស រួមជាមួយអភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ។
គួរបញ្ជាក់ថា ទីតាំងដែលគណៈប្រតិភូចុះពិនិត្យនាឱកាសនេះ ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារជាក់ស្តែងនៃការសាងសង់ក្នុងកំណាត់ទី២ នៃគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ ។ អត្ថបទដោយ៖ cambodia-nation-media