(HOM AOT)ក្នុងអាណត្តិដែលហ្វីលីពីនធ្វើជាប្រធានចុះពិនិត្យការខួចខាតប្រាសាទព្រះវិហារ
វត្តមានរបស់ក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) គឺដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃ។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT។
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃរបស់មនុស្សជាតិ បានរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារពីសំណាក់យោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ៕ អត្ថបទដោយ៖ cambodia-nation-media