តើការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិត នូវរូបភាព និងវីដេអូអាសអាភាស ជាពិសេស សម្ភារអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?

 សង្គម
 5 ថ្ងៃមុន
 61
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញតាមការចេញផ្សាយតាមរយះ គេហទំព័រហ្វេសបុកផេកផ្លូវការបានលើកឡើងថា៖ ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញ នៅទីសាធារណៈ  បណ្តាញសង្គម និងអ៊ីនធឺណិត នូវរូបភាព និងវីដេអូអាសអាភាស ជាពិសេស សម្ភារអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់? តាមច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ របស់កម្ពុជា ត្រង់មាត្រា ៣៩ បានចែងថា ជនណាដែលកាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈ នូវរូបភាពអាសអាភាស ត្រូវមានទោសពី ៧ថ្ងៃ ដល់១ខែ និងពិន័យជាទឹកប្រាក់ចំនួន ១សែនរៀល ដល់២សែនរៀល។ ក្នុងមាត្រាដដែល សម្រាប់បុគ្គលណាដែលបានផលិតរូបភាព និងសម្ភារអាសអាភាសក្នុងគោលបំណងយកទៅប្រើប្រាស់ ឬប្រព្រឹត្តបទល្មើសណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ដល់២លានរៀល។ ចំពោះច្បាប់ដដែលសម្រាប់កុមារវិញ នៅក្នុងមាត្រា៤១ ទាក់ទងនឹងរូបភាព និងសម្ភារអាសអាភាសនៃកុមារ បានចែងមកថា ជនណាដែលកាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល ដល់១០លានរៀល។  ជនណាដែលផលិតរូបភាព និងសម្ភារអាសអាភាសនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ៕  

អត្ថបទដោយ៖ cambodia-nation-media