មហាជនរិះគន់ម្ចាស់អាជីវកម្មមួយចំនួន ដែលប្រើល្បិចដូរ តែឈ្មោះដើម្បីបន្តចិញ្ចឹមម៉ាកយីហោ “ចោរឈ្លានពានសៀម”
មហាជនបានបង្ហាញការសង្ស័យខ្លាំងចំពោះការអះអាងថាជា "ម្ចាស់កម្មសិទ្ធិខ្មែរ ១០០%" ដោយសារខ្វះភស្តុតាងច្បាស់លាស់ ឬឯកសារផ្លូវការមកបញ្ជាក់។ មូលហេតុដែលម្ចាស់អាជីវកម្មទាំងនេះ នៅតែបន្តរក្សាមូលដ្ឋានគ្រឹះនៃម៉ាកយីហោចាស់ គឺដោយសារចង់ចំណេញ និងចង់ទាញយកផលប្រយោជន៍ពីកេរ្តិ៍ឈ្មោះដែលមានស្រាប់។
ទង្វើនេះត្រូវបានចាត់ទុកថាជា "គំនិតអាជីវកម្មដែលអាក្រក់" ព្រោះវាជាការមើលងាយដល់បញ្ញារបស់អ្នកប្រើប្រាស់ខ្មែរ។ ក្នុងទីផ្សារដ៏រសើបនាពេលបច្ចុប្បន្ន ប្រជាជនខ្មែរនឹងមិនគាំទ្រអាជីវកម្មណាដែលខ្វះភាពច្បាស់លាស់ និងនៅតែមានទំនាក់ទំនងមិនច្បាស់លាស់ជាមួយម៉ាកយីហោចោសៀម ដែលពួកគេមិនពេញចិត្តនោះឡើយ។ អត្ថបទដោយ៖ cambodia-nation-media