«សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍ ៥ ចំណុចដល់ក្រសួងព័ត៌មានក្នុងទិវាសេរីភាពសារព័ត៌មានថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦»
១.សូមបន្តការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀតដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននិងធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មាន។
២.សូមបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញនិងការយល់ដឹងផ្នែកច្បាប់របស់អ្នកសារព័ត៌មានដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន។
៣.ពង្រឹងការទូតព័ត៌មានតាមគ្រប់យន្តការការងារដើម្បីចាប់យកឱកាសក្នុងការផ្សារភ្ជាប់អ្នកសារព័ត៌មានក្នុងប្រទេសជាមួយអ្នកសារព័ត៌មានក្នុងតំបន់និងលើសកលលោក។
៤.លើកកម្ពស់ការតាមដានវាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលចំពោះព័ត៌មានបំភ្លៃ ការពិតនិងព័ត៌មានក្លែងក្លាយព្រមទាំងបន្តតាមដាន ត្រួតពិនិត្យនិងមានវិធានការផ្លូវច្បាប់ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មានប្រព្រឹត្តបទកំហែងទារដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មាន អាជីព។
៥.បន្តវាយតម្លៃជាប្រចាំដើម្បីធ្វើការឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងដែលប្រតិបត្តិករនិងអ្នកសារព័ត៌មានបាននិងកំពុងអនុវត្តជាប្រចាំដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ នៅក្នុងប្រទេសកម្ពុជា៕ អត្ថបទដោយ៖ cambodia-nation-media