មកមួយទៀតហើយ! នាវាទេសចរណ៍ VIKING ORION នាំភ្ញៀវទេសចរជាង ៨០០នាក់ ចូលចតនៅខេត្តព្រះសីហនុ
ក្នុងឱកាសស្វាគមន៍នេះ មានការចូលរួមពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរសរុបចំនួន ៨២២នាក់ (មាន ២៣សញ្ជាតិ) និងនាវិកចំនួន ៤៦៧នាក់ (មាន ៣០សញ្ជាតិ)។
នាវា VIKING ORION មានបណ្ដោយប្រវែង ២២៨.៣០ម៉ែត្រ និងទទឹង ២៨.៨០ម៉ែត្រ។ ក្នុងអំឡុងពេលចូលចតនេះ មន្ត្រីជំនាញក៏បានណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនដល់ភ្ញៀវទេសចរឱ្យបានយល់ដឹងកាន់តែច្បាស់ផងដែរ។ អត្ថបទដោយ៖ cambodia-nation-media