អណ្តើកហ្លួងចំនួន ២០ ក្បាល ត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលដើម្បីស្តារចំនួនប្រភេទសត្វកម្រជិតផុតពូជបំផុតនេះឡើងវិញ

 សង្គម
 0 ម៉ោងមុន
 21
ស្រែអំបិល៖ នាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការលែងសត្វអណ្តើកហ្លួងចំនួន ២០ ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ។ ការលែងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ក្នុងគោលបំណងស្តារចំនួនសត្វអណ្តើកហ្លួង ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត ឱ្យមានច្រើនឡើងវិញ សកម្មភាពអភិរក្សនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍ការពារសម្បុក និងអាជ្ញាធរមូលដ្ឋាន ។ ក្រៅពីនេះ ក៏មានការចូលរួមពីដៃគូសំខាន់ៗជាច្រើនទៀត រួមមាន អង្គការ WCS, Mandai Nature, ស្ថានទូតសិង្ហបុរី, Turtle Survival Alliance និង Shinta Mani Wild ជាដើម ។ ជាព័ត៌មានដ៏រីករាយ សត្វអណ្តើកហ្លួងនៅតែបន្តរស់រានមានជីវិត និងអាចបន្តពូជបាន នៅក្នុងទីជម្រកធម្មជាតិក្នុងប្រព័ន្ធព្រែកស្រែអំបិល នៃប្រទេសកម្ពុជា ។ កិច្ចការងារនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារ និងអភិរក្សធនធានជលផលដែលកម្រ និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ជ

អត្ថបទដោយ៖ cambodia-nation-media