កម្ពុជាមានលក្ខខណ្ឌការងារល្អប្រសើរ មានសុវត្ថិភាព ប្រាក់ឈ្នួលកាន់តែខ្ពស់និងមានការគាំពារសង្គមសម្បូរបែប
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា បច្ចុប្បន្នេះ ប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតមានការកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំទោះបីមានវិបត្តិសាកលកើងឡើងក៏ដោយ។ ស្របពេលជាមួយគ្នានេះ ការផ្តល់ការពារសង្គមក៏ត្រូវបានពង្រឹង និងពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយ ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។
ចំណែក លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា ទួលស្គាល់ថា បច្ចុប្បន្នកម្ពុជាពិតជាមានភាពល្អប្រសើរឡើងនូវលក្ខខណ្ឌការងារ សុវត្ថិភាពការងារ ប្រាក់ឈ្នួលមានលទ្ធភាពខ្ពស់ និងឡើងរាល់ឆ្នាំ ខណៈការគាំពារសង្គមក៏មានភាពល្អប្រសើរផងដែរ ប៉ុន្តែត្រូវបន្តធ្វើយ៉ាងណាឱ្យមាននិរន្តរភាព។ បើតាមលោក គង់ អាទិត្យ ដើម្បីធានាបាននិរន្តរភាពនៃភាពល្អប្រសើរទាំងនេះ ត្រូវមានការពង្រឹងប្រព័ន្ធភាពធន់ជាចាំបាច់៕
អត្ថបទដោយ៖ cambodia-nation-media