ឆ្នាំនេះ បុណ្យវិសាខបូជា ធ្វើឡើងនៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ខេត្តកណ្តាល

 សង្គម
 0 ម៉ោងមុន
 24
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំស្តីពី ការរៀបចំបុណ្យវិសាខបូជា ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃសុក្រ ១៥កើត និងថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។ ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធីបុណ្យនេះនៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត៕

អត្ថបទដោយ៖ cambodia-nation-media