ជប៉ុននិងផ្តល់ជំនួយតាម(ILO) សម្រាប់គាំទ្រ ដល់អតីពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃនាពេលកន្លងទៅ
នេះបើតាមលោក Ando Kenta លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ជំរាបប្រាប់
ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបនាទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Ando Kenta ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការបញ្ជូនកម្មសិក្សាការីខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ការសម្របសម្រួលកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅប្រទេសជប៉ុន និងកិច្ចប្រជុំពិភាក្សាលើ MOC ស្តីពីប្រព័ន្ធបញ្ជូនថ្មីផងដែរ។

លោក Ando Kenta បានគូសបញ្ជាក់ពីផែនការសកម្មភាពការងាររបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តប្រព័ន្ធបញ្ជូនថ្មីជាមួយកម្ពុជា និងពីការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់គាំទ្រដល់អតីពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃនាពេលកន្លងទៅ។
ជាមួយនេះ លោក Ando ក៏បានណែនាំលោក Kazuhiro Tokuda ដែលជាលេខាទូតទី១ ទទួលបន្ទុកវិស័យការងារថ្មីជំនួសលោកផងដែរ៕ អត្ថបទដោយ៖ cambodia-nation-media