ព្រះសង្ឃវត្តសៅលីង បាននិមន្តមកដល់ទឹកដីកម្ពុជាហើយ ត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន»
ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ នឹងនាំមកនូវការសម្តែងរួមគ្នារវាងក្បាច់គុនបុរាណខ្មែរ និងក្បាច់គុនចិន រួមមាន៖ គុនល្បុក្កតោ យុទ្ធគុនខម ប្រដាល់គុនខ្មែរ កុងហ្វូសៅលីង និងថៃជី ។
តាមការបញ្ជាក់ពីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះនឹងបើកឱ្យសាធារណជនចូលទស្សនាដោយសេរី ដោយរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ០០០ នាក់។ ការរៀបចំនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ក្បាច់គុនដ៏សម្បូរបែបរវាងប្រទេសទាំងពីរ។ អត្ថបទដោយ៖ cambodia-nation-media