កិច្ចប្រជុំឧត្តមន្ត្រីអាស៊ាន- សហភាពអឺរ៉ុប ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥
កិច្ចប្រជុំបានពិនិត្យការត្រៀមរៀបចំ ដើម្បីធានាឱ្យកិច្ចប្រជុំ AEMM លើកទី២៥ ប្រព្រឹត្តទៅដោយរលូន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាស៊ាន និងសហភាពអឺរ៉ុប ក្នុងការបញ្ចប់សេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលជាឯកសារលទ្ធផលដ៏សំខាន់សម្រាប់អនុម័តនៅក្នុងកិច្ចប្រជុំនេះ ៕ អត្ថបទដោយ៖ cambodia-nation-media