ឈូក ជាដំរីដែលរងគ្រោះដោយសារអន្ទាក់ ទទួលបានជើងសិប្បនិម្មិតថ្មី ជាព្រះរាជអំណោយពីសម្តេចព្រះមហាក្សត្រី

 សង្គម
 0 ម៉ោងមុន
 25
ឈូក ដែលជាអតីតកូនដំរីដែលបានរងគ្រោះស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅតាំងពីឆ្នាំ២០០៧ និងបានរស់នៅជាមួយពិការភាពជិត ២០ ឆ្នាំមកហើយនោះ ពេលនេះទទួលបានជើងសិប្បនិម្មិតថ្មីមួយទៀតដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។ ជើងសិប្បនិម្មិតថ្មីនេះ គឺជាព្រះរាជអំណោយដ៏ថ្លៃថ្លាពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២.០០០ ដុល្លារ ដល់ក្រសួងកសិកម្ម សម្រាប់ផលិតជើងសិប្បនិម្មិតនេះឡើង ដើម្បីឱ្យឈូកអាចដើរបានកាន់តែប្រសើរជាងមុន។ ជោគជ័យក្នុងការមើលថែទាំដំរីឈូកឱ្យមានសុខភាពល្អ និងអាចដើរបានធម្មតាវិញនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃនៃក្រសួងកសិកម្ម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រុមអ្នកថែទាំដែលបាននៅជាប់ជាមួយឈូកទាំងយប់ទាំងថ្ងៃ។

អត្ថបទដោយ៖ cambodia-nation-media