គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ បន្សល់ទុកដោយចោរព្រៃថៃ ត្រូវបានបំផ្លាញចោលដើម្បីរំដោះដីស្រែចម្ការជូនពលរដ្ឋវិញ

 សង្គម
 0 ម៉ោងមុន
 6
នៅខេត្តឧត្តរមានជ័យ ទិសពាយព្យប្រទេសកម្ពុជា កម្លាំងអង្គភាពCMAC បានបោសសម្អាត តំបន់រងការវាយ ប្រហារ ដោយគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌទាហានសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាននិងដីស្រែចម្ការធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្រៅពីបំផ្ទុះចោល CMAC ក៏បានធ្វេីការផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌទាំងនោះ ដោយមានសារសំខាន់មួយបានក្រេីនរំលឹកពួកគាត់ថា៖ " បងប្អូនបានរត់គេចផុតមានសុវត្ថិភាពពីការបាញ់ប្រហារគ្រាប់បែកចង្កោមសំដៅសម្លាប់មិនរេីសមុខ ពីខ្មាំងសត្រូវ ដូចនេះបងប្អូនត្រូវតែគេចឱ្យផុតពីការរងរបួសឬស្លាប់ដោយសារសំណល់មិនទាន់ផ្ទុះទាំងឡាយជាពិសេសគ្រាប់បែកចង្កោមនៅពេលវិលត្រឡប់មកលំនៅឋានវិញ!! ដោយអនុវត្តន៍វិធីសាស្ត្រងាយៗប៉ុណ្ណោះ តាមរយៈកុំប៉ះពាល់ ឬលេីកដាក់ ឬជីកកកាយយកសំណល់គ្រាប់មិនទាន់ផ្ទុះទាំងនោះ ហេីយត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន កងកម្លាំងប៉ុស្តនគរបាលជាតិ ឬកងកម្លាំងCMACដែលនៅជិតបំផុត ដេីម្បីជួយអន្តរាគមន៍ជូនបងប្អូន៕

អត្ថបទដោយ៖ cambodia-nation-media