ពិធីចុះអនុស្សរណៈរវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយនិង សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា។

 សង្គម
 5 ថ្ងៃមុន
 79
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះអនុស្សរណៈយោគយល់ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និង គ្រោះថ្នាក់នៃគ្រឿងញៀន ដែលមានអ្នកចូលរួមប្រមាណជាង៥០០នាក់។ ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងលោកជំទាវ ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ ប្រធានសហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជា ក្រោមអធិបតីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ តំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។ កម្មវិធិនេះប្រព្រឹត្តិទៅនៅ ធីវ៉ាយស្ពត center វិថីមហាវិថី 60 ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទដោយ៖ cambodia-nation-media