នាំគ្នាគិតអី ហេតុអីបានជាមិនចេះឈឺចាប់ ការងារក្នុងស្រុកមិនធ្វើបែជាឆ្លងដែនខុសច្បាប់អោយជាតិសាសន៍ចោរមើលងាយមើលថោក
ការចុះបង្ក្រាបនេះ ធ្វើឡើង នៅទីតាំងស្តុកពលករមួយកន្លែង ស្ថិតក្នុងភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនពលករ សរុបចំនួន ១២១ នាក់ (ស្រី ៤៩ នាក់ និងកុមារ ០៥ នាក់) ដែលត្រូវបានមេខ្យល់ នាំមកលាក់ខ្លួន ក្នុងដីឡូតិ៍ ក្បែរអូរព្រំដែន ដើម្បីត្រៀមបញ្ជូនទៅប្រទេសថៃ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច មេខ្យល់ម្នាក់ត្រូវបានចាប់ខ្លួននៅនឹងកន្លែង ដកហូតមធ្យោបាយដឹកជញ្ជូន (រថយន្ត ០៣ គ្រឿង)៖
រថយន្ត Toyota Highlander ពណ៌ស ស្លាកលេខ ភ្នំពេញ 2BQ-9441
រថយន្ត Toyota Camry (បាឡែន) ស្លាកលេខ សៀមរាប 2A-6728
រថយន្ត Toyota Camry ស្លាកលេខ បាត់ដំបង 2B-9747។
បច្ចុប្បន្ន ពលករ រួមជាមួយមេខ្យល់ និងវត្ថុតាងរថយន្តមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ cambodia-nation-media