សម្តេច ហ៊ុន សែន ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនដោយកាយវិការស្និទ្ធស្នាល

 សង្គម
 0 ម៉ោងមុន
 20
សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី២៣ ខែមេសានេះ បានទទួលជួបសវនការ ជាមួយឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។ សូមជំរាបថា ឯកឧត្តម Wang Yi បានមកកាន់ប្រទេសកម្ពុជា កាលពីរសៀល ថ្ងៃទី២២ ខែមេសា ជាមួយរដ្ឋមន្ត្រីការពារជាតិចិន ដើម្បីបើកកិច្ចសន្ទនា២+២ ជាមួយរដ្ឋមន្ត្រីការបរទេស និងការពារជាតិកម្ពុជា។ នេះជាជំនួបចុងក្រោយមុន ឯកឧត្តម Wang Yi បញ្ចប់ដំណើរទស្សនកិច្ច និង ចូលរួមកិច្ចសន្ទនានៅកម្ពុជា។ ឯកឧត្តម Wang Yiប បានឡើងកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសចិន តាំងពីឆ្នាំ២០១៣ ហើយបានចាប់ផ្តើមមកកម្ពុជាដំបូង កាលពីឆ្នាំ២០១៦ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ ឡានឆាង នៅសៀមរាប។ ចាប់តាំងពីពេលនោះមក ឯកឧត្តម វ៉ាង យី តែងតែមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ហើយទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានគេមើលឃើញថា កាន់តែរីកចម្រើន និងបានសម្រេចផ្លែផ្កាជាច្រើនហើយទំនាក់ទំនងកម្ពុជា និងចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕

អត្ថបទដោយ៖ cambodia-nation-media