កម្ពុជាប្រាប់ភាគីចិនថា  នឹងដោះស្រាយបញ្ហាព្រំដែន ជាមួយថៃដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ

 សង្គម
 0 ម៉ោងមុន
 25
ភាគីកម្ពុជា ប្រាប់ភាគីចិនថា នឹងដោះស្រាយបញ្ហាព្រំដែន ជាមួយថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ សូមជំរាបថា ការអះអាងរបស់កម្ពុជាខាងលើ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្នុងជំនួប រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារ ណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕

អត្ថបទដោយ៖ cambodia-nation-media