ព្យុះ «ស៊ីនឡាគូ» បានវិវត្តទៅជា«ព្យុះសង្ឃរា»ខណៈកម្ពុជារងឥទ្ធិពលព្យុះនេះ ធ្វើឲ្យមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២០-២២ មេសា
តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៧°C ដោយអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១៥% រួមមានរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៦°C ដោយអាចមានភ្លៀងធ្លាក់លើផ្ទៃដី ១០% នៅតាមបណ្តាខេត្តជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៦°C ដោយអាចមានភ្លៀងធ្លាក់ ២០% នៃផ្ទៃដី។ ចំណែកឯរលកសមុទ្រអាចមានកម្ពស់ចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,០០ ម៉ែត្រ។ អត្ថបទដោយ៖ cambodia-nation-media